បាឡាត់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរនៃមន្ត្រីសង្ឃ ថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាង សមុហ៍ ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង ៤ គឺ ឯក ទោ ត្រី ចត្វា មានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខែត្រ ក៏មានឋានានុក្រមទី បាឡាត់ ដែរ។ សម្រាប់សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក មានឋានានុក្រមទី បាឡាត់ ពីរៗរូប ស្ដាំ ១ រូប ឆ្វេង ១ រូប; ក្នុងសម័យពីដើមហៅ បាឡាត់ទូលឆ្លង មាននាទីជាអ្នកទទួលភារកិច្ចផ្សេងៗ ជាជំនួសឬជាជំនួយសម្ដេចព្រះសង្ឃរាជឬសម្ដេចព្រះសង្ឃនាយក ក្នុងការទទួលភ្ញៀវនិងការពិតទូលអំពីកិច្ចការនានារបស់ភ្ញៀវសាធារណៈ ដែលមានការប្រាស្រ័យទាក់ទងជាការចាំបាច់។ ខាងមន្ត្រីគ្រហស្ថសម្រាប់ខែត្រនិងស្រុកក៏មាន បាឡាត់ ដែរ ហៅថា បាឡាត់ខែត្រ, បាឡាត់ស្រុក …។ ខ្មែរបុរាណសរសេរ បាល័ដ្ឋ ប្រហែលជាសំដៅអត្ថន័យថា “អ្នកមាននាទីខាងការថែរក្សា” ទេដឹង ? (សៀមសរសេរ ប៉ល័ត អ. ថ. ប្ល័ត, មានអត្ថន័យថាអ្នកផ្លាស់មុខការនាទីជាជំនួយឬជាជំនួសរងពីអធិបតីរបស់ខ្លួនមក…)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖