Posted on Leave a comment

តើពាក្យ «បាំង» មានន័យដូចម្ដេច ?


បាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ, រាំង, ខ្ចប់ឲ្យកំបាំង ។
ឧទាហរណ៍៖ បាំងវាំងនន, បាំងជញ្ជាំង ។ បាំងគំនិត រាំងគំនិតមិនឲ្យគិតឃើញ ។ បាំងឆត្រ បើកឆត្រគ្របពីលើមិនឲ្យត្រូវកម្ដៅថ្ងៃឬត្រូវភ្លៀង ។ បាំងដៃ យកបាតដៃបាំងទន្ទឹមនឹងថ្ងាសមិនឲ្យពន្លឺចាំងពឹលភ្នែកដើម្បីនឹងមើលអ្វីៗ ឲ្យឃើញច្បាស់ ។ មោហ៍បាំង សេចក្ដីងងឹតល្ងង់បិទរាំងប្រាជ្ញាមិនឲ្យយល់ការពិត ។ពាក្យនេះខ្មែរយើងច្រើននិយាយអំពីកំហឹងខ្លាំងដែលទប់មិនទាន់ ឬអំពីការប្រព្រឹត្តកន្លងបវេណី កន្លងច្បាប់ ដោយភាន់ច្រឡំភ្លេចស្មារតីមិនយល់ការខុសត្រូវ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply