Posted on Leave a comment

តើពាក្យ «បុគ្គល» មានន័យដូចម្ដេច ?


បុគ្គល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. បុទ្គល ) ចិត្ត, វិញ្ញាណ; រាងកាយ, ខ្លួនប្រាណ; សត្វលោកទួទៅទាំងអស់ដែលមានចិត្តមានវិញ្ញាណ
ឧទាហរណ៍៖ បុគ្គលប្រុសស្រី ។

                 ក្នុងវិន័យខាងព្រះពុទ្ធសាសនា ហៅភិក្ខុ ១ រូបថា បុគ្គល ។ ព. សា. រូបសាកសពស្រស់នៃមនុស្ស ក៏ហៅ បុគ្គល ដែរ ។
?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបុគ្គលនោះស្វែងរកប្រាក់ចំណេញ ឬមិនស្វែងរកប្រាក់ចំណេញ។ ២. រូបវន្តបុគ្គល ឬនីតិបុគ្គល។ ៣. រូបវន្តបុគ្គល ឬនីតិបុគ្គល លើកលែងតែមានបរិបទដោយឡែក។ ៤. រូបវន្តបុគ្គល និងនីតិបុគ្គលដែលមិនមែនជាស្ថាប័នរដ្ឋ។ ៥. រូបវន្តបុគ្គល និងនីតិបុគ្គល ទោះក្នុងន័យជាឯកជន ឬសាធារណៈក៏ដោយ។ ៦. បុគ្គល ឬក្រុមបុគ្គល ដែលធ្វើអាជីវកម្ម ហើយនិងបុគ្គលណាមួយទៀតដែលទាក់ទិនជាមួយបុគ្គលនោះ។ ៧. រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ថែទាំផ្លូវថ្នល់ ផ្ដល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ សិក្សាគម្រោងប្លង់ ត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply