Posted on Leave a comment

តើពាក្យ «បុណ្យ» មានន័យដូចម្ដេច ?


បុណ្យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បុញ្ញ ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត; កុសល, អំពើល្អ, សេចក្ដីសុខ ។ ធ្វើបុណ្យ គឺធ្វើសេចក្ដីល្អខាងផ្លូវកាយវាចាចិត្ត ឲ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ . . . ។ បុណ្យស័ក្ដិ អំណាចតេជះដែលបានដោយសារបុណ្យ (យសស័ក្តិឬការងារ) ។ ឡើងបុណ្យ ឡើងស័ក្ដិយសខ្ពស់ជាងមុន ។ ព្រះមានបុណ្យ ព្រះភគវ័ត (ព្រះសម្មាសម្ពុទ្ធ) ។ ល ។ ពាក្យថា បុណ្យ នេះ ខាងសំស្ក្រឹត ប្រើជា គុ. ផងក៏បាន, ប្រែថា “បរិសុទ្ធ, ស្អាត, ល្អ, គួរស្រឡាញ់, គួរចង់បាន” ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply