បុនប្បុនក្កម្ម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បុន “ទៀត” + បុន “ទៀត” > បុនប្បុនំ “រឿយៗ, ញយៗ, ដដែលៗ”, + កម្ម “ការ, អំពើ” > បុនប្បុនក្កម្ម; សំ. បុនរ៑ + បុនរ៑ > បុនះបុនរ៑ + កម៌ន៑ > បុនះបុនះកម៌ន៑ ) កម្មដដែលៗ គឺអំពើ, កិច្ចការ, ការរវល់ដដែលៗ របស់សត្វលោក; មានអត្ថន័យថា សត្វលោករមែងតែវិលកើតវិលស្លាប់ដដែលៗ គឺកើតស្លាប់-ស្លាប់កើតបន្តជាតិក្នុងវាលវដ្ដសង្សារ, ក្នុងកំណើតមួយៗ ក៏តែងតែមានការរវល់ដដែលៗ, អំពើដដែលៗ នេះឯងហៅថា បុនប្បុនក្កម្ម . . . ។ ព. ផ្ទ. អបុនប្បុនក្កម្ម, ខន្ធនិព្វាន ( ព. ពុ. ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖