បុព្វ
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. បូវ៌ ) មុន, ខាងដើម, ពីមុន។ សព្ទនេះប្រើរៀងខាងដើមសព្ទដទៃឲ្យជាបទសមាសដូចជា បុព្វកថា (បុប-ពៈកៈ—) ន. (បា.) ពាក្យនិយាយខាងដើមសៀវភៅ, ពាក្យផ្ដើមជាដំបូង, អារម្ភកថា, អារម្ភបទនៃសៀវភៅ ។ បុព្វកម្ម (បុប-ពៈ-ក័ម) ន. (បា.; សំ. បូវ៌កម៌ន៑) អំពើពីមុន, អំពើពីព្រេងនាយ, អំពើចាស់ គឺបុណ្យក្ដីបាបក្ដីដែលគេបានធ្វើពីជាតិមុនមកជាប់ជាស្នាមចិត្តតាមឲ្យផលក្នុងជាតិតៗមកឬក្នុងជាតិនេះ ។ បុព្វករណ៍ (បុប-ពៈ-ក) ន. (បា. បុព្វករណ; សំ. បូវ៌ករណ) ការរាយរងដែលត្រូវចាប់ធ្វើមុនដើម្បីនឹងសម្រួលការធំឲ្យស្រួលឬឲ្យចុះរបៀប ។ បុព្វការី (បុប-ពៈការ៉ី) ន. (បា.; សំ. បូវ៌ការិន៑) អ្នកដែលបានធ្វើឧបការៈមុន គឺអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមរួចមកហើយ : មាតាបិតាជាបុព្វការីរបស់កូន; គ្រូជាបុព្វការីរបស់សិស្ស; ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធសាសនិកជន; ព្រះមហាក្សត្រជាបុព្វការីរបស់ប្រជាជន ព្រោះទ្រង់បានចាត់កិច្ចការគ្រប់គ្រងរក្សាប្រទេសរបស់ព្រះអង្គ ឲ្យអស់ប្រជាជនបានសេចក្ដីសុខស្រួល ។ ល ។ បើស្ត្រីជា បុព្វការិនី ។ បុព្វកិច្ច (បុប-ពៈកិច) ន. ( បា.; សំ. បូវ៌ក្ឫត្យ) ការរវល់រាយរងដែលត្រូវចាប់ធ្វើមុន ដើម្បីនឹងសម្រួលការធំឲ្យចុះរបៀប ។ វេវ. បុព្វករណ៍ ។ បុព្វក្រឹត្យ (បុប-ពៈក្រឹត) ន. (បា. សំ. ក្ល.) ដូចគ្នានឹង បុព្វកិច្ច ។ បុព្វចរិត (បុប-ពៈចៈ-រ៉ិត) ន. (បា.) ចរិតដើម គឺអំពើដែលបុគ្គលធ្លាប់ប្រព្រឹត្តពីក្នុងជាតិមុន ជាប់ជាស្នាមជាលំអានមកដល់ជាតិនេះ (ម. ព. ចរិត ផង) ។ បុព្វចរិយា (បុប-ពៈ-ចៈរ៉ិយ៉ា) ន. (បា.; សំ. បូវ៌ចយ៌ា) ចរិយាដើម គឺការប្រព្រឹត្ត, សំណាងឬមារយាទ, ទម្លាប់, សណ្ដាប់ធ្នាប់, ដែលបុគ្គលធ្លាប់បានប្រព្រឹត្តពីជាតិមុនៗមក ជាប់ជាស្នាមតាមមកដល់ជាតិនេះ ។ បុព្វណ្ហកាល (បុប-ព័ន-ហៈ—) ន. (បា.; សំ. បូវ៌ាណ្ហកាល) ដូចគ្នានឹង បុព្វណ្ហសម័យ ។ បុព្វណ្ហសម័យ (បុប-ព័ន-ហៈសៈម៉ៃ) ន. (បា. —សមយ; សំ. បូវ៌ាណ្ហសមយ) សម័យជាខាងដើមនៃថ្ងៃ (ក្រោយបន្ទាប់បច្ចូសសម័យ) គឺវេលាព្រះអាទិត្យរះ (ពេលថ្ងៃរះ) ។ បុព្វទេព ឬ បុព្វទេវតា (បុប-ពៈទេប ឬ —ទេវៈដា) ន. (បា. បុព្វទេវ ឬ បុព្វទេវតា) ទេវតាដើម ឬទេវតាមុន (មាតាបិតា); មាតាបិតាបានជាហៅថា បុព្វទេព ព្រោះមានចិត្តមេត្តាប្រណីរីករាយស្មោះស្មើរកកូនប្រហែលដូចចិត្តរបស់ទេវតា . . . ។ ពួកអសុរក៏ហៅ បុព្វទេព ដែរ ព្រោះកាលពីដើមអសុរធ្លាប់នៅក្នុងឋានត្រៃត្រិង្សមុនព្រះឥន្ទ្រនិងពួកទេវតាអ្នកត្រៃត្រិង្ស ។ បុព្វទេវតា (ម. ព. បុព្វទេព) ។ បុព្វនិមិត្ត ឬ បូព៌និមិត្ត (បុប-ពៈនិមិត ឬ បូ— ) ន. (បា. បុព្វ—; សំ. បូវ៌—) ហេតុភេទ, គ្រឿងសម្គាល់ដែលនាំបណ្ដាលឲ្យឃើញមុន (អាភេទ, ផ្នូល ឬ ប្រផ្នូល) ។ បុព្វនិវាស (បុប-ពៈ— ) ន. (បា.; សំ. បូវ៌និវាស) ផ្ទះ, ភូមិ, លំនៅដែលធ្លាប់នៅពីដើម (ផ្ទះ, ភូមិ, លំនៅចាស់) ។ បុព្វន្នជាតិ (បុប-ព័ន-នៈជាត) ន. (បា. < បុព្វ “មុន” + អន្ន “វត្ថុសម្រាប់ស៊ី” + ជាតិ “កំណើត”; សំ. < បូវ៌ + — ) ពូជធារឬស្បៀងដែលគេត្រូវបរិភោគមុន បានខាងឯធញ្ញជាតិមានស្រូវខ្សាយជាដើម ដែលជារបស់ត្រូវគេបរិភោគមុន (ស្បៀងសម្រាប់ស៊ីមុន) ។ ព. ផ្ទ. អបរន្នជាតិ ។ បុព្វបទ (បុប-ពៈបត់) ន. (បា.; សំ. បូវ៌បទ “បទដើម”) និបាតសព្ទ ឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឲ្យមានសេចក្ដីប្រាកដដោយឡែក ឬបំបែរសេចក្ដីឲ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប “ជិត, បន្ទាប់, រង” + រាជ “សេ្ដច” > ឧបរាជ “សេ្ដចបន្ទាប់ គឺស្ដេចទី២បន្ទាប់សេ្ដចទ្រង់រាជ្យ”; បរា “សោះសូន្យ; . . . ” + ជយ “ជម្នះ” > បរាជយ “ការចាញ់, ដំណើរចាញ់គេ” ; ឧប និង បរា ហៅថា បុព្វបទ ។ ល ។ ខាងភាសាខ្មែរយើង ច្រើនប្រើតួអក្សរជា បុព្វបទ, ប្រើមួយតួក៏មានពីរតួក៏មាន, ដូចជា ទាស់ទែង, ទ្រេតទ្រោត ដាក់អក្សរ ទ (បុព្វបទ) ថែមមកជា ទទាស់ទទែង; ទទ្រេតទទ្រោត; ខូច, ឈប់, ដុះ, ធូរ, បោល ដាក់អក្សរ ប-ង, ប-ញ, ប-ណ, ប-ន, បំ (បុព្វបទ) ថែមមកជា បង្ខូច, បញ្ឈប់, បណ្ដុះ, បន្ធូរ, បំបោល; បុព្វបទ ទាំងនេះបំបែរសេចក្តីរបស់សព្ទឲ្យឃ្លាតប្លែកពីប្រក្រតីដើម (ម. ព. ទាំងនោះ និង អព្ភាស ទៀតផង) ។ ល ។ បុព្វបយោគ ឬ បុព្វប្រយោគ (បុប-ពៈប៉ៈយោក ឬ —ប្រៈ— ) ន. (បា. បុព្វប្បយោគ; សំ. បូវ៌ប្រយោគ) សេចក្ដីព្យាយាមដើម គឺព្យាយាមដែលផ្ដើមនឹងធ្វើអំពើ, នឹងចាត់ការឬធ្វើការអ្វីៗ ។ បុព្វបុរស (បុប-ពៈបុរ៉ស់) ន. (បា. ក្ល.; បា. បុព្វបុរិស; សំ. បូវ៌បុរុឞ) បុរសជាខាងដើមវង្ស ។ ពួកញាតិទាំងអស់ ទោះប្រុសក្ដីស្រីក្ដីដែលទៅកាន់បរលោកហើយរាប់តាំងពីជីដូន ជីតា ទួត លួត លា ឡើងទៅហៅថា បុព្វបុរស (ដូនតា ឬ ពួកដូនតា) ។ បុព្វបេតពលី (បុប-ពៈប៉េតៈពៈលី) ន. (បា. បុព្វប្បេតពលិ; សំ. បូវ៌ប្រេតពលិ) ការធ្វើពលិការចំពោះបុព្វប្រេត; តាមលទ្ធិខាងពុទ្ធសាសនា ប្រើវិធីធ្វើទក្ខិណានុប្បទានឧទ្ទិសចំណែកបុណ្យជូនទៅ; លទ្ធិខ្លះក្រៅពីពុទ្ធសាសនា ប្រើវិធីសែនព្រេនជូន ។ បុព្វប្រេត (ត. ទ. បុប-ពៈប្រែត) ន. (បា. សំ.; បា. បុព្វប្បេត; សំ. បូវ៌ប្រេត មកអំពី បុព្វ ឬ បូវ៌ + ប ឬ ប្រ + ឥ > ឯ + ត) អ្នកដែលទៅកាន់បរលោកហើយ គឺអ្នកដែលធ្វើមរណកាលទៅកាន់ភពខាងមុខហើយ (ញាតិដែលស្លាប់បាត់ទៅហើយ) : ធ្វើបុណ្យឧទ្ទិសផលជូនទៅបុព្វប្រេត ។ បុព្វភាគ (បុប-ពៈភាក) ន. (បា.; សំ. បូវ៌— ) ចំណែកខាងដើមឬប៉ែកខាងដើម ។ ព. ផ្ទ. បច្ឆិមភាគ ។ បុព្វភាគបដិបត្តិ ឬ —ប្រតិបត្តិ (បុប-ពៈភាគៈប៉ៈដិប័ត ឬ —ប្រៈតិប័ត) (បា. បុព្វភាគប្បដិបត្តិ; សំ. បូវ៌ភាគប្រតិបត្តិ) ប្រតិបត្តិជាចំណែកខាងដើម គឺការប្រព្រឹត្តកាន់សីលឲ្យបរិសុទ្ធ និងការគោរពកោតក្រែងបូជាចំពោះបុគ្គលដែលគួរគោរព មានមាតាបិតាជាដើម (ហៅថា បុព្វភាគបដិបទា ឬ បុព្វភាគប្រតិប័ទ ដូច្នេះវិញក៏បាន) ។ បុព្វភាគបដិបទា ឬ —ប្រតិប័ទ (បុប-ពៈភាគៈប៉ៈដិប៉ៈទា ឬ —ប្រៈតិប័ត) ន. (បា. បុព្វភាគប្បដិបទា; សំ. បូវ៌ភាគប្រតិបទ៑) ដូចគ្នានឹង បុព្វភាគបដិបត្តិ ។ បុព្វយោគ (បុប-ពៈ-យោក) ការប្រកបក្នុងខាងដើម, ព្យាយាមក្នុងកាលមុន។សព្វថ្ងៃប្រើសំដៅយកពាក្យផ្តើមរបស់អ្នកនិពន្ធ នៅខាងដើមនៃសៀវភៅ ឬលំនាំសេចក្ដីដែលផ្តើមឡើងជាដំបូង ក្នុងការតែងសេចក្ដីរបស់សិស្ស ។ ហៅ និទាន ឬ និទានកថា ក៏បាន ។ បុព្វលាភ (បុប-ពៈលាប) ន. (បា.) ការបានក្នុងកាលមុន, លាភខាងដើម, លាភដំបូង។ រង្វាន់លើកទឹកចិត្ត ។ បុព្វវិទេហៈ ឬ បុព្វវិទេហទ្វីប (បុប-ពៈ— ) ន. (បា. “ទ្វីបរបស់ពួកមនុស្សអ្នកវិទេហៈ នៅទិសខាងកើត”) ឈ្មោះទ្វីបធំមួយ រាប់បញ្ចូលក្នុងមហាទ្វីបទាំង ៤ (តាមភូមិសាស្ត្របុរាណ); ខ្មែរយើងហៅថា បូព៌វិទេហទ្វីប (អ. ថ. បូវិទេហៈទ្វីប) ។ បុព្វសិទ្ធិ (បុប-ពៈសិត) ន. (បា.) ផលប្រយោជន៍ឬអំណាចពិសេសដែលវរជនខ្លះត្រូវបានត្រូវមានតាមមុខតំណែង : ប្រធានរដ្ឋសភា ត្រូវទទួលបុព្វសិទ្ធិ ជាតំណាងប្រមុខរដ្ឋ ក្នុងកាលខ្លះដែលប្រមុខរដ្ឋមានធុរៈ ។ បុព្វហេតុ (បុប-ពៈ ហែត) ន. (បា.) ហេតុដើម, ដំណើរដើម គឺហេតុឬដំណើរដែលបណ្ដាលឡើងជាមុន ឬដែលផ្តើមឡើងជាមុន ។ បុព្វាចារ្យ (បុប-ពាចា) ន. (បា. សំ.; បា. បុព្វាចរិយ; សំ. បូវ៌ + អាចាយ៌ > បូវ៌ាចាយ៌) អាចារ្យមុន, គ្រូដើម គឺមាតានិងបិតា ។ មាតាបិតាបានជាហៅថា បុព្វាចារ្យ ព្រោះជាគ្រូបង្ហាត់បង្រៀនកូនឲ្យចេះនិយាយស្ដីនិងសណ្តាប់ធ្នាប់របៀបរបប ព្រមទាំងកិច្ចការទាំងពួងផង ជាមុនជាងគ្រូទាំងអស់ដែលកូនត្រូវរៀនចំណេះវិជ្ជាផ្សេងៗ ។ ព. ផ្ទ. បច្ឆាចារ្យ ។ បុព្វាបរបទ (បុប-ពាប៉ៈរ៉ៈ—) ន. (បា. បុព្វ + អបរ + បទ > បុព្វាបរបទ) បទដែលដាក់ភ្ជាប់ខាងដើមនិងខាងចុងនៃសព្ទដទៃ ដើម្បីញ៉ាំងសព្ទនោះៗឲ្យមានន័យខុសពីមុន បានដល់ឧបសគ្គនិងបច្ច័យ (ព. វ.; បារ. Affixe) ។ ម. ព. ឧបស័គ្គ និង បច្ច័យ ផង ។ បុព្វាសាឍ (បុប-ពាសាត) ន. (បា. សំ. ; បា. បុព្វាសាឡ្ហ; សំ. បូវ៌ាសាឍ ឬ បូវ៌ាសាឍា) ខែអាសាឍមុន គឺខែអាសាឍទី ១ (សម្រាប់ប្រើតែក្នុងឆ្នាំដែលលើកខែអាសាឍពីរដងតាមចន្ទគតិ) ជាគូគ្នានឹង ឧត្តរាសាឍ; ខ្មែរយើងច្រើនហៅខែអាសាឍមុនថា បឋមាសាឍ ឬ ប្រថមាសាឍ, ហៅខែអាសាឍក្រោយថា ទុតិយាសាឍ ឬ ទ្វិតីយាសាឍ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)