បុរិសៈ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) បុរស «ប្រុស» អ្នកបំពេញចិត្តមាតាបិតា។ អ្នកបំពេញកិច្ចការក្នុងប្រទេសដែលខ្លួននៅ។ ក្នុងភាសាបា. ចែកបុរសជាបី ដើម្បីតម្រូវបុរិសសព្វនាមនៅនឹងបុរសក្នុងកិរិយាអាខ្យាត គឺបឋមបុរស បុរសទី ១ និយាយពីអ្នកដទៃ ឬពីវត្ថុអ្វីមួយក្រៅពីគូសន្ទនា។ មជ្ឈិមបុរស បុរសទី ២ សម្រាប់និយាយទៅកាន់គូសន្ទនាឆ្លងឆ្លើយគ្នា ឧ. តើអ្នកឯងកំពុងធ្វើអ្វី (គឹ ករោសិ)។ ឧត្តម បុរស បុរសទីបី សម្រាប់និយាយខ្លួនឯងទៅកាន់គូសន្ទនា ឧ. ខ្ញុំកំពុងធ្វើនំ (អហំ បូវំ ករោមិ) ។ គាត់កំពុងធ្វើការងារ (សោកម្មំ ករោតិ)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖