Posted on Leave a comment

តើពាក្យ «បុរេសកម្ម» មានន័យដូចម្ដេច ?


បុរេសកម្ម


មានន័យថា ដែលធ្វើសកម្មភាពជាមុន ឬការត្រៀមជាមុន ដើម្បីបង្ការ បម្រុង ការពារ បញ្ចៀស ឬទប់ទល់នឹងផលវិបាកអវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬដើម្បីទាញយកអត្ថប្រយោជន៍ពីដំណើរវិវត្តនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឧទាហរណ៍៖ ការដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥” ជាសកម្មភាពដែលមានលក្ខណៈបុរេសកម្ម ដើម្បីរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាបន្ន ខណៈពេលដែលសេដ្ឋកិច្ចនៅអាស៊ីកំពុងលូតលាស់ ជាពិសេសនៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវចាប់ផ្តើមពីឆ្នាំ២០១៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply