បុស្បុក
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បុស្បក; បា. បុប្ផក “ផ្កា, កន្សោមផ្កា” )ទីអាសនៈឬវេទិកាមានសណ្ឋានជាបល្ល័ង្កខ្ពស់ទ្ររងដោយជើងកោសច្រើនថ្នាក់, មានសសរបួន, រាង៤ជ្រុងស្រដៀងនឹងបារាំកំពូល, ដំបូលមានកំពូលរាងច្រឡោ សណ្ឋានដូចកំពូលប្រាសាទក៏មាន, រាងមូលជាកន្សោមតាឱ ឬកន្សោមផ្កាក៏មាន, វិចិត្ររចនាដោយផ្ការំយោលផ្សេងៗតាមគួរដល់ការប្រកប, ប្រើជាទីសម្រាប់គង់នៃព្រះមហាក្សត្រ ក្នុងព្រះរាជពិធីរាជាភិសេកនៅវេលាថ្វាយព្រះសិទ្ធរស (ស្រោចទឹក) និងសម្រាប់ប្រើក្នុងពិធីស្រោចទឹកចម្រើនព្រះជន្មនៃសម្ដេចព្រះសង្ឃនាយកជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖