បូល
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សងឲ្យដឹងហេតុ ដោយមានវត្ថុអ្វីមួយជាគ្រឿងសម្គាល់ឬស្ទង់ដោយពស្តុតាងតាមចំណាំនិងជំនឿ ។
ឧទាហរណ៍៖ បូលប្រណាក គឺយកប្រណាកមកចងនឹងខ្សែតូចហើយកាន់ខ្សែយួរ ប្រណាកយោលបន្ដិចឲ្យប្រណាកយោលឯងបន្ដិចៗ តទៅទៀត, គេផ្សងបណ្ដើរ, លុះប្រណាកឈប់យោល ទើបគេទាយថាដូច្នេះដូច្នោះ ( តាមការណ៍ពិត គឺអ្នកកាន់ខ្សែនុះឯងប្រើល្បិចឲ្យមនុស្សជឿថាប្រណាកយោលឯង គេហៅថា ប្រណាកដើរ, ប្រណាកឈប់ ជាជំនឿភ័ន្តច្រឡំរបស់មនុស្សឆោត ) ។
បញ្ចេញសំឡេងទីទៃពីសំឡេងយំធម្មតា ( ច្រើនហៅចំពោះតែក្អែក )
ឧទាហរណ៍៖ យី, ក្អែកបូលឡូវៗ មានការណ៍អីប្លែកអ៊ីចេះ ! អ្នកខ្លះនិយាយថា ន៏, ក្អែកបូលថា ដល់អាឡូវៗ… ប្រហែលកូនវាមក៍ហើយមើលទៅ ! ឬមានភ្ញៀវណាមកក៏មិនដឹង ! ( ចាស់ទុំហៅជំនឿក្អែកបូល ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សញ្ញាជាគ្រឿងសម្គាល់ឲ្យដឹងលើក្រោមសម្រាប់ស្ទង់វៀចត្រង់ (ច្រើនប្រើចំពោះតែត្រាសម្រាប់បោះ) ។
ឧទាហរណ៍៖ បូលត្រា គឺគ្រឿងសម្គាល់របស់តួត្រាដែលគេឆ្លាក់ ឬបោះដែកគោលស្ពាន់ខ្នាតតូចជាសញ្ញាសម្រាប់កាន់ត្រាបោះឲ្យដឹងប៉ែកខាងលើ ទាំងឲ្យដឹងថាត្រង់ឬវៀចផង : បោះត្រាត្រូវមើលបូលទើបបោះត្រង់ល្អ មិនឆៀងមិនឆែវ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖