បើក
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំង គឺធ្វើឲ្យច្រហ, ឲ្យមានផ្លូវ មានទំនង; ព្រមឲ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម : បើកទ្វារ, បើកផ្លូវ, បើករបង, បើកប្រាក់ . . . ។ បើកកប៉ាល់ ឬ បើករថយន្ដ ធ្វើម៉ាស៊ីនកប៉ាល់ឬរថយន្តឲ្យដើរ កាន់ចង្កូតតម្រង់ឲ្យលឿនទៅតាមគន្លងតាមផ្លូវ ។ បើកក្ដោង លើកក្ដោងឲ្យជក់ខ្យល់ទាញនាំនាវាឲ្យលឿនទៅ ។ បើកដាក់ បើកប្រាក់ឬរបស់អ្វីៗដាក់ឲ្យប្រើមានកំណត់ឬក៏បើកចេញហើយដាក់ចូលមានកំណត់ ។ បើកដៃ បណ្ដោយឲ្យ… តាមត្រូវការ ។ បើកទឹក ទម្លាយផ្លូវឲ្យទឹកហូរ ។ បើកទូក ឬ បើកល្វែង ពង្រីកទូកឬល្វែងឲ្យរីកធំជាងពីមុន ។ បើកព្រះនេត្រ គូរឬឆ្លាក់សម្រេចឲ្យកើតបានជាភ្នែកទេវរូបឬជាព្រះនេត្រព្រះពុទ្ធរូប (មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប) ។ បើកភ្នែក ព. ប្រ. យល់ជាក់ច្បាស់ ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើម ហាក់ដូចគេបើកភ្នែកមើលឃើញច្បាស់ ។ បើកឱកាស បើកវេលាទំនេរឲ្យ ។ បើកអំណាច បើកឲ្យធ្វើតាមអំណាចច្បាប់ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖