បៀ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខ្យងសមុទ្ទពួកមួយ មានតូចមានធំ សំបកក្រាស់រឹងរលោង ទ្រង់ទ្រាយជមក្រឡូម ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាង សណ្ឋានជាធ្មេញ។ ក្នុងសម័យបុរាណរាជ្យពីព្រេងនាយ មានអនុញ្ញាតឲ្យប្រើបៀចាយជាតម្លៃលក់ទំនិញជាជំនួសប្រាក់ ព្រោះហេតុនោះទើបមានពាក្យហៅថា បៀលៀង បៀវត្ស ជាប់មកដល់សព្វថ្ងៃនេះ។
ឈ្មោះល្បែងស៊ីសង មាន ២ យ៉ាងគឺ បៀក្រដាស បៀភ្លុក។
ថ្លុកដែលគេទប់នៅមាត់ទឹកក្នុងបឹងរំហាចនិងស្រែជម្រៅជាដើម ដោយពូនដីបង្កុងជាភ្លឺខ្ពស់ ទុករង្វះតូចជាផ្លូវ ដាក់សម្រាស់ពេញខាងក្នុង សម្រាប់បញ្ឆោតឲ្យត្រីធំៗចូលជ្រកចាំជាកន្លែង គេទប់រង្វះបាចទឹកចេញ ហើយចាប់ត្រីនៅពេលគេត្រូវការ
ឧទាហរណ៍៖ ទប់បៀ បាបបៀ ត្រីបៀ។ បៀបញ្ឆោត បៀសម្រាប់បញ្ឆោតត្រីស៊ីសំក្នុងពេលយប់… (អ្នកស្រុកខ្លះហៅថា ដៀ)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖