Posted on Leave a comment

តើពាក្យ «បេក្ខជន» មានន័យដូចម្ដេច ?


បេក្ខជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បេក្ខ + ជន ) ជនអ្នកសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារឬឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្ដើមយកមុខតំណែងជាស្មៀន, ជាសិស្សចូលរៀនក្នុងសាលា ឬអ្នកសុំចុះឈ្មោះបោះឆ្នោតជាដើម : បេក្ខជនទាំងពីរប្រភេទ អាចសុំចុះឈ្មោះចូលប្រឡងប្រជែងបាន; មានបេក្ខជនតែពីររូបទេ ដែលឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាក្នុងគ្រានេះ ។ បេក្ខជនស្វៃរិន ន. ( សំ. ស្វៃរិន៑; បា. សេរី ) បេក្ខជនសេរី, បេក្ខជនដែលមានអំណាចចូលប្រឡងប្រជែងបាន គឺបេក្ខជនក្រៅពីសិស្សនៃគ្រឹះស្ថានសិក្សាជាផ្លូវរាជការ ដែលបានទទួលអនុញ្ញាតឲ្យចូលប្រឡងបាន ។ បេក្ខភាព ន. ( បា. –ភាវ ) ភាព, ឋានៈ, លក្ខណសម្បត្តិរបស់បេក្ខជន ។ បេក្ខសមណៈ ន. ( បា.) សមណៈដែលមានបំណងប្រឡងប្រជែងយកឋានៈជាសិស្សនៃសាលារៀនជាដើម ។ បេក្ខសេនីយ៍ ( –សេន៉ី ) ន. ឋានន្តររបស់នាយទាហាន នៅក្រោមថ្នាក់អនុសេនីយ៍ត្រីមួយថ្នាក់ គឺនាយទាហានដែលប្រឡងជាប់លេខក្នុងសាលារៀនខាងយោធា ហើយត្រូវហាត់ហ្វឹកហ្វឺនធ្វើការឲ្យស្ទាត់ មុននឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី ។ ហៅថា នាយចំណង់ ក៏បាន ( បារ. Aspirant ) ។
អ្នកសម្លឹង អ្នកប៉ងចង់បានប្រយោជន៍ អ្នកសុំចុះឈ្មោះប្រឡង ឬបោះឆ្នោត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply