Posted on Leave a comment

តើពាក្យ «បេតី» មានន័យដូចម្ដេច ?


បេតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពី បីតិ “សេចក្ដីត្រេកអរ, ផ្សព្វផ្សាយ, ព្រឺព្រួច, ឆ្អែតចិត្តដោយអំណរ, . . . ” ) សេចក្ដីស្រឡាញ់, សេ្នហា, ព្រឺព្រួច ។ ប្រើជា កិ. ក៏មាន ។
ឧទាហរណ៍៖ គួរបេតី, មុខបែបនេះគ្មាននរណាបេតីទេ ! ( ព. ទ្រ. ម. ) ។

                  ច្រើនប្រើក្នុងពាក្យកាព្យ ។
ឧទាហរណ៍៖ . . . ទើបអ្នកឱនឱប ក្រួញក្រុងក្រសោប ថ្នាក់ថ្នមធីតា រួមរសមនោរម្យ សុខសមសេ្នហា បេតីសន្ថវា មិត្រមូលមេត្រី . . . ( សាស្ត្រាភោគកុលកុមារ ) ; . . . យល់ជាត្រូវចិត្តស្និទ្ធរួមរក្ស ស្មោះស្ម័គ្រស្រឡាញ់ពេញបេតី ថែមធុំក្លិនផ្កាជាប់ក្លិនស្រី នឹងមកធ្វើអ្វីអ្នកថ្លៃអាយ . . . ( អ. ថ. អ្ហាយ ) ។ រឿងសព្វសិទ្ធិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply