Posted on Leave a comment

តើពាក្យ «បោក្ខរព័ស៌» មានន័យដូចម្ដេច ?


បោក្ខរព័ស៌


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. និង សំ. ក្ល. ; បា. បោក្ខរ “ឈូក” + វស្ស “ភ្លៀង” > បោក្ខរវស្ស; សំ. បុឞ្ករ + វឞ៌ ) ភ្លៀងមានអាការដូចជាទឹកធ្លាក់លើស្លឹកឈូក ។កាលដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ហើយពុំយូរប៉ុន្មាន, ទ្រង់សេ្ដចត្រឡប់ចូលមកក្រុងកបិលវត្ថុជាជាតិភូមិរបស់ព្រះអង្គ . . . ទ្រង់បណ្ដាលឲ្យធ្លាក់ភ្លៀងជាអស្ចារ្យ ក្នុងទីប្រជុំនៃពួកព្រះញាតិ, បើអ្នកណាចង់ឲ្យទទឹកក៏ទទឹក, អ្នកដែលមិនចង់ឲ្យទទឹកទេ ភ្លៀងនោះក៏ពុំទទឹកឡើយ គឺគ្រាន់តែធ្លាក់មកត្រូវ ប៉ុន្ដែរអិលជ្រុះដូចជាទឹកធ្លាក់លើស្លឹកឈូក, ហៅថា បោក្ខរព័ស៌ ឬ ភ្លៀងបោក្ខរព័រ្ស ( ក្នុងពុទ្ធប្រវត្តិ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply