បំភ្លឺ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យភ្លឺ គឺអុជភ្លើង លើកភ្លើង ទ្រោលភ្លើងឲ្យភ្លឺ ឬនិយាយពន្យល់ឲ្យភ្លឺគំនិតប្រាជ្ញា ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំភ្លឺជាតិគឺញ៉ាំងជាតិរបស់ខ្លួនឲ្យភ្លឺ ឲ្យប្រព្រឹត្តទៀងត្រង់ ឲ្យកាន់សុចរិតយុត្តិធម៌ (ព. ផ្ទ. បំព្រៃជាតិ)។ បំភ្លឺប្រទេស គឺធ្វើប្រទេសរបស់ខ្លួនឲ្យភ្លឺលូតលាស់ចម្រើន ឲ្យរុងរឿង ឲ្យថ្កើងថ្កាន (ព. ផ្ទ. បំព្រៃប្រទេស)។ បំភ្លឺលោក គឺញ៉ាំងលោកឲ្យភ្លឺ ឲ្យរុងរឿង ឲ្យប្រកបដោយសុចរិតយុត្តិធម៌, ឲ្យបានសុខស្ងប់
ឧទាហរណ៍៖ អ្នកប្រាជ្ញទាំងឡាយ ជាមនុស្សបំភ្លឺលោក; ព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយ ជាអ្នកបំភ្លឺលោក ខាងការពន្យល់ឲ្យសត្វលោករាវរកធម៌ ដើម្បីរំលត់ទុក្ខឃើញ។ល។ ព. ផ្ទ. មនុស្សបំព្រៃលោក ពាល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖