ប៉
មានន័យថា ក៏គឺតួ ប នុះឯងគ្រាន់តែដាក់ មូសិកទន្ត ( ៉ ) នេះពីលើឲ្យមានសំឡេងតូចឆ្មារបន្ថើរបន្តិចជាង ប ប៉ុណ្ណោះ។ ក្នុងភាសាសំស្ក្រឹតនិងបាលីមានតែសំឡេង ប៉ អានថា ប៉ៈ គ្មានសំឡេង ប ថា បៈ ទេ, ទោះបីផ្សំជាមួយនឹងព្យញ្ជនៈឯទៀតដែលមានបង្គាប់ឲ្យផ្សំបាន ក៏នៅតែមានសំឡេងថា ប៉ៈ ដែរ ដូចជា ប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈ ជាដើម។ ក្នុងភាសាខ្មែរយើង ទោះបីជាសម្ដីខ្មែរសុទ្ធសាធក្ដី ជាសម្ដីមានប្រភពជាសំស្ក្រឹតឬជាបាលីក្ដី ក៏នៅតែមានសំឡេងជា ប៉ ដូច្នោះឯង វៀរលែងតែពាក្យណាដែលបុព្វបុរសរបស់យើង បាននិយាយប្រើសំឡេង ប៉ ជា ប ខ្លះទៅហើយ នោះយើងក៏ត្រូវតែរក្សាសំឡេងរបស់លោកទុកឲ្យគង់នៅ ពីព្រោះធ្លាប់មាត់ថ្នឹកអស់ទៅហើយ ដូចជា បុគ្គល បាទា បិណ្ឌ បុណ្យ បុត្រ ជាដើម យើងនឹងនិយាយថា ប៉ុគ្គល ប៉ាទា ប៉ិណ្ឌ ប៉ុណ្យ ប៉ុត្រ ឲ្យខុសពីទម្លាប់នោះទៅវិញក៏ពុំកើតឡើយ។ លំដាប់មេពាក្យទាំងអស់ក្នុងតួ ប៉ នេះ សុទ្ធតែមានសំឡេងជា ប៉ ទោះអានជា ប៉ ក្ដី ជា ប៉ៈ ក្ដី ឥតមានសំឡេង ប ទេ ឯសំឡេង ប មានក្នុងលំដាប់មេពាក្យខាងតួ ប ឯណោះរួចហើយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)