Posted on Leave a comment

តើពាក្យ «ប៉ប្រះ» មានន័យដូចម្ដេច ?


ប៉ប្រះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អុំឬចែវទូកទម្លាក់ច្រវាឬទម្លាក់ចែវ កាប់ទឹកអែបក្បែរច្រាំង សាឡើងទៅកាន់ដើមទីប្រណាំងវិញ ។
ឧទាហរណ៍៖ អុំឬចែវទូកប៉ប្រះ មានម្នាក់ច្រៀងផង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំយុង ឬឱនចុះ, ធ្លាក់ចុះទៀបនឹងដល់ ។
ឧទាហរណ៍៖ សក់ប៉ប្រះស្មា, ថ្ងៃប៉ប្រះមាត់ព្រៃ, ចចាតហើរប៉ប្រះមាត់ទឹក ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អុំឬចែវទូកទម្លាក់ច្រវាឬទម្លាក់ចែវ កាប់ទឹកអែបក្បែរច្រាំង សាឡើងទៅកាន់ដើមទីប្រណាំងវិញ ។
ឧទាហរណ៍៖ អុំឬចែវទូកប៉ប្រះ មានម្នាក់ច្រៀងផង ។

                 ដែលសំយុង ឬឱនចុះ, ធ្លាក់ចុះទៀបនឹងដល់ ។
ឧទាហរណ៍៖ សក់ប៉ប្រះស្មា, ថ្ងៃប៉ប្រះមាត់ព្រៃ, ចចាតហើរប៉ប្រះមាត់ទឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply