Posted on Leave a comment

តើពាក្យ «ប៉ាន់» មានន័យដូចម្ដេច ?


ប៉ាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូនធាតុដីជ្រាយឲ្យកើតបានជារូបអ្វីៗ ។
ឧទាហរណ៍៖ ប៉ាន់រូប ។

                  បែងចែក, បូកបោះ, លៃមើល ។
ឧទាហរណ៍៖ ប៉ាន់មើលទៅឃើញអស់ប្រាក់ចំនួន ១៥២ រៀល; និយាយថា បូកប៉ាន់ ក៏បាន ។

                  ងាកបែរ ។
ឧទាហរណ៍៖ ប៉ាន់ចុះប៉ាន់ឡើង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជនៈ​ធ្វើ​ដោយ​ដី​វិសេស មាន​ដៃ មាន​ចំពួយ សម្រាប់​ឆុង​តែ។
ឧទាហរណ៍៖ ប៉ាន់​តែ តែ​មួយ​ប៉ាន់។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀច ទ្រេត ផត។
ឧទាហរណ៍៖ ក្បាល​ប៉ាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply