Posted on Leave a comment

តើពាក្យ «ប៉ោលតោកគូថក្រហម» មានន័យដូចម្ដេច ?


ប៉ោលតោកគូថក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៩.៥-៣៤ស.ម។ មាឌធំជាងប៉ោលតោកដទៃ គូថពណ៌ក្រហម ក្បាលពណ៌ត្នោត បពង់កពណ៌ប្រផេះ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង។ សំឡេងៈ ប៉ោលតូក ប៉ោលតូក…។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទមានតែនៅក្នុងតំបន់ឥណ្ឌូចិន វត្តមាននៅភាគអគ្នេយ៍សំរាប់ប្រទេសកម្ពុជា។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ កក្កដា។ ព័ត៌មានផ្សេងទៀតពុំដឹងពិតប្រាកដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply