ប៉័កប៉ៅ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉័កប៉ោ អ. ថ. ប៉័កប៉ៅ ) ឈ្មោះខ្លែងបង្ហើរបញ្ឆាបមួយបែប មានកន្ទុយវែង ជាគូគ្នានឹង ខ្លែងចុឡា ឬ ខ្លែងកណ្ដូង ។
ឧទាហរណ៍៖ គេបញ្ឆាបខ្លែងប៉័កប៉ៅជាមួយនឹងខ្លែងចុឡា, ជួនកាលម្ខាងឆាបបុកធ្លាយម្ខាងធ្លាក់ប៉េលប៉ាលមក, គេច្រើនបង្ហើរលេងតែក្នុងខែរំហើយ ( ក្នុងសម័យពីដើម គេច្រើនលេងបញ្ឆាបខ្លែងនេះរាល់ឆ្នាំ ) ។ ខ្មែរហៅក្លាយជា ប៉ប៉ៅ ក៏មាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖