ប៊
មានន័យថា ក៏គឺតួ ប នុះឯង គ្រាន់តែប្រើ ត្រីសព្ទ (៊) នេះគឺលេខ ៣ ខ្មែរសម្រាប់ប្រើជាលេខ នព្វន្ត ដាក់ពីលើឲ្យជាសិថិល-ឃោសៈ មានសំឡេងធំ សម្រាប់សរសេរអក្សរឈ្មោះមនុស្សខ្លះ ដូចជាឈ្មោះ ប៊ន ប៊ិន ប៊ី ប៊ុត ប៊ុន… និងឈ្មោះប្រទេស ឈ្មោះក្រុង… ដូចជា ប៊ុលហ្គារ ប៊ុលហ្គារី ប៊ុយដាប៉េស្ត Bulgar, Bulgarie, Buldapest ។ល។ និងឈ្មោះវត្ថុជាពាក្យបរទេសកុំឲ្យខ្មែរក៏ហៅតាមឈ្មោះដើមដែរ ត្រូវសរសេរដោយតួ ប៊ ព្រោះជាការចាំបាច់នោះមានតិចតួចណាស់។ សម្រាប់ភាសាខ្មែរ, បណ្ដាអក្សរមាន សំឡេងតូច ៤ តួ គឺ ប > ប៊ ស > ស៊ ហ > ហ៊ អ > អ៊ នេះ ស៊ ហ៊ អ៊ បីតួនេះ កាលបើផ្សំជាមួយនឹងស្រៈ អិ អី អើ ដែលមានសំឡេងធំជា អ៊ិ អ៊ី អ៊ើ សរសេរផ្សំជា ឈ្មោះស៊ិន ឈ្មោះហ៊ិន ឈ្មោះអ៊ិន; ស៊ីបាយ លេងហ៊ី អ៊ីចឹង; ស៊ើកៗ…. ប៉ុន្តែដើម្បីសម្រួលកុំឲ្យត្រួតលើគ្នាពីរជាន់ ត្រូវសរសេរ ឈ្មោះស៊ិន ឈ្មោះហ៊ិន ឈ្មោះអ៊ិន ស៊ីបាយ លេងហ៊ី អ៊ីចឹង ស៊ើកៗ… ដូច្នេះវិញក៏បាន; ឯតួ ប៊ នេះទោះផ្សំជាមួយនឹងស្រៈ អ៊ិ អ៊ី នោះ ក៏ដោយ អ្នកសរសេរក៏ពុំអាចប្រើជា ប៉ិ ប៉ី ឲ្យច្រឡំនឹង ប៉ ឡើយ ដូចជាឈ្មោះ ប៊ិន កុំសរសេរ ប៉ិន ឈ្មោះ ប៊ី កុំសរសេរ ប៉ី ព្រោះកុំឲ្យច្រឡំនឹងពាក្យថា ប៉ិនធ្វើការ ប៉ិនប្រសប់; ផ្លុំប៉ី ប៉ីពក; ឆក់ប៉ី; ផ្កាចំប៉ី ជាដើម។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖