ប្រកាស
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រកាឝ; បា. បកាស ) សម្ដែងប្រាប់, ស្រែកប្រាប់ឲ្យឮរាល់គ្នា, សម្ដែងសេចក្ដីបើកចំហឲ្យច្បាស់លាស់ ។ ល ។
ឧទាហរណ៍៖ ប្រកាសប្រាប់ ស្រែកប្រកាស។ប្រកាសទេវតា ពោលពាក្យបូរបាច់ឲ្យពួកទេវតាបានឮ ។ប្រកាសសង្គ្រាម ប្រកាសប្រាប់អស់ពួកទាហានសេនានិងប្រជាជនឲ្យដឹងថានឹងមានសង្គ្រាម។ ប្រកាសសាសនា សម្ដែងអំពីសាសនាឲ្យអ្នកទាំងពួងកាន់តាម។ ប្រកាសសេចក្ដី ថ្លែងសេចក្ដីអ្វីមួយឲ្យបានឮរាល់គ្នា។ល។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝន; បា. បកាសន ) ការថ្លែង, សម្ដែងប្រាប់ឲ្យដឹងរាល់គ្នា; សំបុត្រថ្លែងសេចក្ដីប្រាប់ឲ្យដឹងរាល់គ្នា ។
ឧទាហរណ៍៖ ចេញប្រកាស, បិទប្រកាសហាម ។ ល ។ ប្រកាសសារត្រា ឬ សារត្រា សំបុត្រសេនាបតីចេញឲ្យដំណឹងដល់អស់សាធារណជនក្នុងដែនអំពីកិច្ចការអ្វីនីមួយៗ ។ ព្រះរាជប្រកាស ប្រកាសដែលព្រះរាជាទ្រង់ឡាយព្រះហស្តលេខាប្រទានដំណឹងដល់ប្រជាជន ក្នុងព្រះរាជាណាចក្រ អំពីកិច្ចការអ្វីនីមួយៗ ជាព្រះរាជបញ្ញត្តិឬព្រះរាជានុញ្ញាត ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖