ប្រចាំ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រងចាំឲ្យគេធ្វើទើបខ្លួនឯងធ្វើដែរ ។
ឧទាហរណ៍៖ ខំធ្វើការទៅកុំប្រចាំគ្នា ! ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទុកបម្រុងរង់ចាំជានិច្ច សម្រាប់ ។
ឧទាហរណ៍៖ រង្វាន់ប្រចាំខែ រង្វាន់ប្រចាំឆ្នាំ។
ប្រចាំការ បម្រុងចាំទទួលកិច្ចការ ។
ឧទាហរណ៍៖ យករទេះមកប្រចាំការ កែនមនុស្សមកប្រចាំការ។
ប្រចាំជូន បម្រុងចាំជូន បម្រុងចាំការជូនដាក់ពីនេះទៅនោះមានកំណត់ទី ។
ឧទាហរណ៍៖ រទេះប្រចាំជូន មនុស្សប្រចាំជូន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖