ប្រតិដ្ឋ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. បតិដ្ឋ; សំ. ប្រតិឞ្ឋ “ឋិតនៅនឹង, តាំងនៅស៊ប់, តាំងនៅជាប់លាប់; ឈរស៊ប់, . . . ” ) ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា បង្កើតឲ្យមានឡើងតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះនឹងនោះខុសសោះក៏មាន ត្រូវដែរក៏មាន ។
ឧទាហរណ៍៖ កុំអាលជឿពេក ព្រោះអ្នកនិយាយចេះតែប្រតិដ្ឋថាៗទៅទេ ។
ប្រើជា គុ. ក៏បាន : រឿងប្រតិដ្ឋ, ពាក្យប្រតិដ្ឋ រឿងឬពាក្យដែលគេប្រតិដ្ឋឲ្យមានឡើង ។
ឧទាហរណ៍៖ សាស្ត្រាល្បែងថ្លែងរឿងក្រៅពីជាតកមែនទែន, ដូចជារឿងលក្សណវង្ស, រឿងស័ង្ខសិល្ប៍ជ័យ, រឿងសព្វសិទ្ធ, រឿងជិនវង្ស . . . សុទ្ធតែជារឿងប្រតិដ្ឋ ដូចគ្នានឹងរឿងប្រលោមលោកដទៃទៀត ដែលជារឿងប្រតិដ្ឋនោះដែរ ។ ពាក្យថា រូបយាយចាស់រវៃអំបោះនៅក្នុងវង់ព្រះចន្ទ្រ ជាសម្ដីប្រតិដ្ឋប្រាប់ក្មេងតូចៗដែលវាសួរ, ឯតាមការណ៍ពិត គឺជារូបទន្សាយ (ពោធិសត្វ) ដែលមានចែងក្នុងគម្ពីរជាតក ( ខាងពុទ្ធនិយម ) ។ល។ តាមទម្លាប់និយាយថា ប្រឌិត ឬធ្លាប់សរសេរ ប្រឌិដ្ឋ ក៏មាន, គួរសរសេរ ប្រតិដ្ឋ វិញត្រឹមត្រង់តាម សំ. និង បា. លាយចម្រុះគ្នា, ត្រូវការអានថា ប្រដិត, ឬថា ប្រឌិត តាមទម្លាប់ក៏សឹងតែបាន, ដូចជាសរសេរ អតិត ឬ អតីត ធ្លាប់អានថា អឌិត នោះដែរ ដ្បិតការអានខុសពីសរសេរនេះ រាប់ថាជា អញ្ញត្រសព្ទ ក្នុងអក្សរសាស្ត្រ ដូចជា អញ, អ្នក, នេះ, នោះ អានថា អាញ់, នាក់, និះ, នុះ . . . ដូច្នោះដែរ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)