ប្រតិស្ន
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.)(បា.) មើលពាក្យ ប្រតិដ្ឋ។ ខ្មែរយើងច្រើនតែប្រើពាក្យ ប្រតិស្ឋ នេះផ្សំភ្ជាប់ពីខាងដើមពាក្យ អធិស្ឋាន ថា ប្រតិស្ឋអធិស្ឋាន គឺបញ្ចេញវាចាឮៗឬខ្សឹបៗ តាំងសេចក្ដីប្រាថ្នាក៏មាន ឧទ្ទិសភាគផលកុសលជូនឆ្ពោះទៅបុព្វបុរសដែលចែកឋានទៅហើយក៏មាន បន់ស្រន់សូមឲ្យបានសម្រេចផលតាមបំណងក៏មាន លាបំណន់ក៏មាន តាំងសច្ចាធិដ្ឋានសំបូងសង្រូងក៏មាន។
ឧទាហរណ៍៖ ហ៏ យើងនាំគ្នាប្រតិស្ឋអធិស្ឋានទៅ!; ខ្ញុំបានអុជទៀនធូប ប្រតិស្ឋអធិស្ឋានរួចសព្វគ្រប់ហើយ ។ (និយាយថា ប្រតិស្ឋអធិដ្ឋាន ក៏បាន)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖