ប្រភព
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រភវ ; បា. បភវ ) ដែនកើត, ទីដែលកើតមុន, ហេតុដែលបណ្ដាលឲ្យកើត, ដើមកំណើត ។
ឧទាហរណ៍៖ តណ្ហាជាប្រភពនៃសេចក្ដីទុក្ខលំបាកគ្រប់យ៉ាង, ការងារជាប្រភពនៃទ្រព្យសម្បត្តិ ។
ក្បាលស្ទឹង, ក្បាលទន្លេ, មេទឹក ( បារ. Source ) ។
?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការ សកម្មភាព ឬយន្តការណាមួយ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់អាអេរ៉ូសូល ឬ បុរេករនៃឧស្ម័នផ្ទះកញ្ចក់ ឬ នែអាអេរ៉ូសូលទៅក្នុងបរិយាកាស ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖