Posted on Leave a comment

តើពាក្យ «ប្រមា» មានន័យដូចម្ដេច ?


ប្រមា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមា ) ការរាប់ ។ ( សំ. ) ញាណ, ប្រាជ្ញា, សេចក្ដីដឹងច្បាស់ ។ ភាន់ប្រមា ឬ ស្លុតប្រមា គឺភាន់ឬស្លុតការរាប់ ឬភាន់ស្លុតសេចក្ដីដឹង, ភាន់ស្លុតប្រាជ្ញា ។
ឈ្មោះសត្វចតុប្បាទមួយប្រភេទមានកាំរឹងៗស្រួចៗ ជាជំនួសរោម បរិភោគផ្លែឈើជាអាហារ ។
ឧទាហរណ៍៖ កាំប្រមា ។

                  ឈ្មោះត្រីមួយប្រភេទ គេច្រើនប្រើប្រឡាក់អំបិលផ្អាប់ឲ្យហើមសាច់បន្ដិចហើយហាលថ្ងៃឲ្យស្ងួត ទុកសម្រាប់ប្រើការបានយូរ ។
ឧទាហរណ៍៖ ត្រីប្រមា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply