ប្រមាទ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លេច, ធ្វេស, ប្រហែស ស្មារតី ។
ឧទាហរណ៍៖ ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។
ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា ។
ឧទាហរណ៍៖ ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមាទ ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។
ការធ្វេសប្រហែស ខ្ជីខ្ជាមិនយកចិត្តទុកដាក់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖