Posted on Leave a comment

តើពាក្យ «ប្រមុខ» មានន័យដូចម្ដេច ?


ប្រមុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាប្រធាន, ជាធំបំផុត, . . .
ឧទាហរណ៍៖ ព្រះរាជាជាប្រមុខនៃមនុស្សទាំងឡាយ ( ក្នុងប្រទេសរបស់ព្រះអង្គ ), សមុទ្រជាប្រមុខនៃនទីទាំងឡាយ, ព្រះចន្ទ្រជាប្រមុខនៃផ្កាយទាំងឡាយ, ព្រះអាទិត្យ ជាប្រមុខនៃកម្ដៅទាំងឡាយ, ព្រះភិក្ខុសង្ឃ ជាប្រមុខនៃជនទាំងឡាយអ្នកត្រូវការធ្វើបុណ្យ គឺព្រះភិក្ខុសង្ឃពុទ្ធសាវ័ក ជាប្រមុខនៃស្មូមទាំងឡាយ( កេណិយានុមោទនាជាពុទ្ធភាសិតក្នុងបិដក ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. បមុខ ) ដែលជាប្រធាន, ជាធំបំផុត, ចម្បង; ដែលប្រសើរក្រៃលែង; ដែលជាឯក, ជាទី១ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply