Posted on Leave a comment

តើពាក្យ «ប្រម៉ោញ» មានន័យដូចម្ដេច ?


ប្រម៉ោញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាល-ដងខ្លួន 381-535 ម.ម, កន្ទុយ 139-228 ម.ម ។ -ភិនភាគ៖ មានរូបរាង និងទ្រងទ្រាយដូចសត្វប្រម៉ាដែរ តែតូចជាង ។ រោមបន្លាវាមានពណ៌ត្នោតចាស់ ហើយវែង នៅផ្នែកខាងលើខ្នង និងមានពណ៌ភ្លាវហើយខ្លីនៅផ្នែកខាងក្រោមពោះ ។ -ជីវសាស្ត្រ៖ វារស់នៅក្នុងព្រៃចំការ ជាពិសេសតំបន់ខ្ពស់ តំបន់ព្រៃតាមមាត់ស្ទឹង បឹងនិងជ្រក ក្រោមគម្ពោតព្រៃ ក្រោមឫសឈើ វាពុំចូលចិត្តដីវាលទេ ។ -របាយ និងស្ថានភាព៖ ប្រម៉ោញជាប្រភេទសត្វមានជាមធ្យម ស្ទើរគ្រប់ទីកន្លែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply