Posted on Leave a comment

តើពាក្យ «ប្រសាទ» មានន័យដូចម្ដេច ?


ប្រសាទ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រះថ្លា, ពេញចិត្ត ។
ឧទាហរណ៍៖ ប្រសាទពរ ( ប្រសាត-ព ) គឺឲ្យពរដោយពេញចិត្ត ( ព. កា. ) : ប្រជាពលរដ្ឋឈូឆរមកដោយអំណរ ប្រសាទប្រសិទ្ធពរថ្វាយ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បសាទ ) សេចក្ដីជ្រះថ្លា។ អាយតនៈសម្រាប់ទទួលសម្ផស្សដឹងអារម្មណ៍គឺគ្រឿងវិសេសដែលមានប្រចាំតាមធម្មជាតិ នៅក្នុងរូបកាយមនុស្សសត្វសម្រាប់ទទួលដឹងនូវអារម្មណ៍ពីខាងក្រៅដែលមកប៉ះពាល់ ។
ឧទាហរណ៍៖ ភ្នែកអាចមើលឃើញរូបបាន ដោយសារប្រសាទសម្រាប់ភ្នែក, ត្រចៀកអាចស្ដាប់ឮសំឡេងបាន ដោយសារប្រសាទសម្រាប់ត្រចៀក ។ ល ។កាលបើប្រសាទនោះវិនាសខូចហើយភ្នែកមិនអាចមើលឃើញរូប, ត្រចៀកមិនអាចស្ដាប់ឮសំឡេងបានឡើយ ( ម. ព. ចក្ខុបសាទ, ជិវ្ហាបសាទ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply