ប្រសិទ្ធភាព
មានន័យថា កម្រិត ឬសមត្ថភាពដែលសម្រេចបានជាលទ្ធផលតាមការគ្រោងទុកឬ តាមគោលបំណងនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
ឧទាហរណ៍៖ រដ្ឋាភិបាលកម្ពុជាអនុវត្តថវិកាដោយភាពប្រុងប្រយ័ត្នតាមរយៈការបង្កើនប្រសិទ្ធភាពនៃចំណាយចរន្ត ដើម្បីរក្សាឱនភាពឱ្យស្ថិតនៅក្នុងកម្រិតដែលអាចធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបាន។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្លាំង ឬគុណជាតិអ្វីៗដែលនាំឱ្យបានសម្រេចផល ប្រសិទ្ធភាពនៃឱសថពេទ្យ ។
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖១. ការប្រៀបធៀបលទ្ធផលចុងឆ្នាំ ដែលសម្រេចបានទៅនឹងធាតុចូលដែលបានប្រើប្រាស់។ ជារួម ប្រសិទ្ធភាព គឺជាអនុបាត (Ratio) នៃធាតុចូល និងលទ្ធផលទទួលបាន។ ២. ការប្រៀបធៀបរវាងលទ្ធផលក្នុងឆ្នាំដែលសម្រេចបានទៅនឹងធាតុចូល ដែលបានប្រើប្រាស់។ ជារួម ប្រសិទ្ធភាព គឺជាអនុបាត (Ratio) នៃធាតុចូល និងលទ្ធផលទទួលបាន។ ការវាស់វែងប្រសិទ្ធភាពដែលយើងប្រើប្រាស់ជាទូទៅ គឺនិយាយពីប្រសិទ្ធភាពចំណាយ ដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតលទ្ធផលក្នុងឆ្នាំនិងលទ្ធផលចុងក្រោយ។ ៣. ដំណើរការនៃកិច្ចលទ្ធកម្មទំនិញ សំណង់ និងសេវាកម្ម ត្រូវប្រព្រឹត្តទៅក្នុងភាពរលូនតាមវិធីសាស្រ្ត និងនីតិវិធីលទ្ធកម្មសាធារណៈ ហើយឆ្លើយតបពេញលេញតាមតម្រូវការនូវលក្ខខណ្ឌបច្ចេកទេស បរិមាណ គុណភាព ពេលវេលា សេវាកម្ម និងតម្លៃ។ ៤. ដំណើរការនៃកិច្ចលទ្ធកម្មទំនិញ សំណង់ សេវាកម្ម និងសេវាទីប្រឹក្សា ត្រូវបានអនុវត្តដោយអនុលោមតាមវិធីសាស្រ្ត នីតិវិធីលទ្ធកម្មសាធារណៈនិងឆ្លើយតបពេញលេញតាមលក្ខណៈបច្ចេកទេសបរិមាណ គុណភាព ពេលវេលា និងតម្លៃ។ថ្នាក់ពាក្យជា គីមី
មានន័យថា ក្នុងប្រព័ន្ធបណ្ដូរអ៉ីយ៉ុងរង្វាស់ប្រសិទ្ធភាពនៃប្រព័ន្ធប្រាប់ពី ចំនួនធាតុកំណឡើងវិញត្រូវការថ្មីដើម្បីផ្ដាច់មួយឯកតារូបធាតុសំរូប។ សរសេរកាត់ eff ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)