Posted on Leave a comment

តើពាក្យ «ប្រស់» មានន័យដូចម្ដេច ?


ប្រស់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខាំង​រក្សា​ទុក​ឲ្យ​រស់​នៅ​បាន​យូរ ដើម្បី​នឹង​ពិឃាត​ក្នុង​ថ្ងៃ​ខាង​មុខ ។
ឧទាហរណ៍៖  ប្រស់​ត្រី ប្រស់​ក្ដាម ប្រស់​លលក។

                     ត្រី​ប្រស់ គុ. ត្រី​ដែល​គេ​ប្រស់​ទុក ។
                      (ព. ប្រ.) ស្រោច​ស្រង់ សង្គ្រោះ ដោះ​ទុក្ខ​ឲ្យ​មាន​ជីវិត​ត​ទៅ​ទៀត​ក៏​ទុក​ដូច​ជា​ប្រស់​ឲ្យ​រស់​ដែរ ។

ឧទាហរណ៍៖ កូន​ហ្នឹង កាល​ពី​ឆ្នាំ​ទៅ​មួយ​នាយ​វា​លង់​ទឹក​ឈ្លក់​កខក់ រក​កល់​នឹង​ស្លាប់​ទៅ​ហើយ បាន​អ្នក​បង់​សំណាញ់​ពីរ​នាក់ គេ​ស្រង់​ទាន់ វា​ក៏​បាន​រស់​នៅ​រៀង​មក ដោយសារ​អ្នក​ស្រង់​នោះ​គេ​ប្រស់​វា។

                     គ្រូ​ប្រស់ (ព. ប្រស់ (ព. ប្រ.) គ្រូ​ពេទ្យ​ដែល​ព្យាបាល​អ្នក​ឈឺ​ធ្ងន់​គួរ​ស្លាប់ ឲ្យ​បាន​ជា​រស់​ត​មក​ទៀត ។
ឧទាហរណ៍៖ ពេទ្យ​ជា​គ្រូ​ប្រស់​មនុស្ស; ពេទ្យ​សត្វ ជា​គ្រូ​ប្រស់​សត្វ…។

                      ប្រោស​ប្រស់ (ព. ប្រ.) សង្គ្រោះ​ឲ្យ​បាន​រួច​ផុត​ចាក​គ្រោះ​ថ្នាក់​ធ្ងន់​ឬ​ឲ្យ​បាន​រួច​ផុត​ពី​ទ័ល​ក្រ ។ ឥសី​ប្រស់ ឬ ទេវតា​ប្រស់ ឥសី​ស័ក្តិសិទ្ធិ ឬ​ទេវតា ប្រស់​មនុស្ស​ឬ​សត្វ​ដែល​ស្លាប់​ហើយ​ឲ្យ​រស់​ឡើង​វិញ (មាន​តំណាល​ក្នុង​រឿង​ព្រេង​ ឬ​ក្នុង​រឿង​ប្រតិដ្ឋ)។ ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​ប្រស់ (ព. ប្រ. ព្រះ​ពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​ឲ្យ​មនុស្ស​លះ​ទិដ្ឋិ​ខុស​ចេញ​បាន (ដោយ​ហេតុ​មនុស្ស​នោះ មាន​សេចក្ដី​ប្រមាទ​ជ្រុល ដែល​ទុក​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ ឲ្យ​ដឹង​ខុស​ត្រូវ​ឡើង​ទុក​ដូច​ជា​រស់​ឡើង​វិញ; មាន​រឿង អហឹស​បុរស ដែល​ហៅ​ថា អង្គុលិមាល ជា​ឧទាហរណ៍)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply