ប្រហែល
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. ប្រហេលី, ប្រហេលិកា ប្រើជា ន. “ប្រស្នា, ការសួរដណ្ដឹង; កល, កិច្ចកល, ឧបាយកល” ) ដូចយ៉ាង, ដូចជា
ឧទាហរណ៍៖ ប្រហែលយ៉ាងអ្នកមិនគួរវានឹងហ៊ានមើលងាយសោះ ! ។
ប្រមាណជា, ស្មានជា, ទំនងជា ។
ឧទាហរណ៍៖ ប្រហែលប៉ុន្មាននាក់ ?, ប្រហែល ២០ នាក់; ប្រហែលជាគេនឹងមិនមកទេដឹង ? ; ការនុះប្រហែលជា ៥ ថ្ងៃទៀតទើបហើយស្រេច ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្មើគ្នា, ដែលដូចគ្នា ។
ឧទាហរណ៍៖ មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្មើគ្នា, ដែលដូចគ្នា ។
ឧទាហរណ៍៖ មានចំណេះប្រហែលគ្នា; ដាក់ថែមឲ្យបានច្រើនប្រហែលគ្នា, ដើរលឿនប្រហែលគ្នា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖