ប្រឡាំងកាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះមច្ឆជាតិមួយប្រភេទ មានស្នូកដូចអណ្ដើក តែស្នូកស្ដើងស្រួយ មានពងដូចក្ដាម តែធំៗជាងពងក្ដាម កើតនៅក្នុងសមុទ្រ; ឈ្មោលតោងជាប់ជានិច្ចអាស្រ័យតែនឹងញី។ ព. ទ. បុ. ដូចសត្វប្រឡាំងកាស និយាយអំពីមនុស្សប្រុសដែលប្រចណ្ឌប្រពន្ធហួសពេក ប្រពន្ធទៅណាក៏ទៅជាមួយ មិនដែលឲ្យដាច់ឃ្លាតពីមុខ ប្រហែលដូចជាសត្វប្រឡាំងកាសឈ្មោល ដែលជាប់អាស្រ័យជាមួយតែនឹងញីមិនដែលដាច់។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខុសបែបខុសរបៀប; ចាប់ចុងព្រយុងដើម ។
ឧទាហរណ៍៖ សម្លប្រឡាំងកាស គឺសម្លដែលស្លបង់គ្រឿងខុសបែប ( មិនឆ្ងាញ់ពីសា ); ធ្វើការប្រឡាំងកាស គឺធ្វើការអ្វីមួយចាប់ចុងព្រយុងដើម ខុសបែបខុសរបៀប ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខុសបែបខុសរបៀប; ចាប់ចុងព្រយុងដើម ។
ឧទាហរណ៍៖ សម្លប្រឡាំងកាស គឺសម្លដែលស្លបង់គ្រឿងខុសបែប (មិនឆ្ងាញ់ពីសា); ធ្វើការប្រឡាំងកាស គឺធ្វើការអ្វីមួយចាប់ចុងព្រយុងដើម ខុសបែបខុសរបៀប។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖