ប្រអួល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចំណីស្ងួតល្អិតផង់ដូចកន្ទក់ ធ្វើពីអង្ករលីងឲ្យគ្រាន់តែឆ្អិនឬអំពីពោតលីង។ នំប្រអួល នំដែលគេលាយប្រអួលនឹងស្ករឲ្យល្មមតែស្អិតជាប់សាច់គ្នា ហើយបោះនឹងពុម្ពឲ្យជាដុំឬជាបន្ទះ។ ព. ទ. បុ. ទាល់ដូចគេអកប្រអួលហួច និយាយអំពីដំណើរទើសទាល់ដោយយោគយល់ឬដោយខ្លាចមិនហ៊ានហើបមាត់និយាយ ឬអំពីដំណើរទាល់ពាក្យទាល់សេចក្ដី នៅគាំងសម្ដីមិនចេញ ហាក់ដូចជាអកប្រអួលនៅពេញក្នុងមាត់ ខំប្រឹងហួចៗមិនឮដូច្នោះឯង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖