ប្រាក់
មានន័យថា រូបិយវត្ថុមានទម្រង់រូបវន្តជាក្រដាស និងកាស។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រ៉ែឬរតនវត្ថុមួយប្រភេទមានសម្បុរ-ស សាច់រឹងមានតម្លៃរងបន្ទាប់ពីមាសមក, ជារបស់សម្រាប់ចាយនិងប្រកបការបានច្រើនយ៉ាង. . .
ឧទាហរណ៍៖ ប្រាក់មួយរៀល, ប្រាក់ដួង, ប្រាក់ណែន, ប្រាក់សុទ្ធ ។ ប្រអប់ប្រាក់, ផ្ដិលប្រាក់ ប្រអប់, ផ្ដិលដែលធ្វើដោយប្រាក់ ។
ក្រដាសដែលចេញឲ្យប្រើ សម្រាប់ចាយជាជំនួសប្រាក់ ក៏ហៅថា ប្រាក់ ដែរ ។
ឧទាហរណ៍៖ ប្រាក់មួយរៀល, ប្រាក់ប្រាំរៀល ( គួរហៅ ធនបត្រ ឬ ហិរញ្ញបត្រ វិញ ) ។ ល ។
ប្រាក់រៀល រូបិយបណ្ណបរទេស មាសដុំ មាសគីឡូ របស់របរផ្សេងទៀតដែលមិនមែនជាអលង្ការ ហើយប្រើប្រាស់សម្រាប់ការលក់ ដោះដូរ និងចាយវាយ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖