ប្រាក់បេសកកម្ម
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រួមមាន ប្រាក់ហោប៉ៅ ប្រាក់ហូបចុក ប្រាក់ស្នាក់នៅ សោហ៊ុយធ្វើដំណើរ ប្រាក់ចំណាយលើវត្ថុអនុស្សាវរីយ៍ និងប្រាក់ចំណាយផ្សេងៗ ដែលត្រូវកំណត់និងផ្ដល់ជូនទៅតាមប្រភេទបេសកកម្មនីមួយៗ។ ប្រាក់ស្នាក់នៅ ត្រូវផ្ដល់ជូនចំពោះបេសកកម្មដែលតម្រូវឱ្យមានការស្នាក់នៅពេលយប់។ ២. ប្រាក់របបឧបត្ថម្ភដែលត្រូវផ្តល់ជូនដល់បុគ្គលិក មន្រ្តីរាជការដែលកំពុងកាន់មុខតំណែងពិតប្រាកដនាពេលបច្ចុប្បន្ននៅក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ដែលមានភារកិច្ចត្រូវទៅបំពេញការងារជាផ្លូវការក្នុងប្រទេស និងទៅក្រៅប្រទេស។ការផ្ដល់ប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេស ត្រូវអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសារាចរណែនាំផ្សេងទៀត ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖