ប្រាក្រឹត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រាក្ឫត ) ឈ្មោះភាសាកណ្ដាល ( គ្រាមភាសា )នៃជនជាតិឥណ្ឌាទាំងឡាយច្រើនប្រទេស មានតាំងពីក្នុងបុរាណកាលព្រេងនាយ ដរាបមកដល់សម័យបច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ ( នេប៉ាល ) ជាជាតិភូមិនៃព្រះសក្យមុនីសម្ពុទ្ធ ក៏ប្រើភាសា ប្រាក្រឹត ដែរ ( បារ. Dialecte ) ។ ប្រាក្រឹត នេះមានអត្ថន័យថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយមកពីប្រភពដើមនៃពាក្យសំស្ក្រឹតជាភាសាសម្រាំងថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែមានទំនងគួរឲ្យហៅថា ភាសាផ្សែផ្សំ ឬ ភាសាបំប្លែង ទៅវិញ ពីព្រោះមានដើមកំណើតជាភាសាសំស្ក្រឹតខ្លះជាភាសាបាលីខ្លះ គ្រាន់តែបំប្លែងចេញឲ្យឃ្លាតពីប្រភពដើមប៉ុណ្ណោះ ពុំមែនជាសំស្ក្រឹតពុំមែនជាបាលីសុទ្ធសាធ ទាំងពុំមែនជាសន្ដាននៃភាសា ឥណ្ឌូ-អឺរូប ចូលលាយផងទេ, ប្រាក្រឹត នេះជាសម្ដីប៉ះប៉ុនផ្សែផ្សំកាឡៃឲ្យកើតមានឡើង សម្រាប់និយាយសម្រាប់សរសេរតាមគួរដល់ការស្រួលរាល់ជាតិប៉ុណ្ណោះឯង ។ ប្រាក្រឹត នេះមានឈ្មោះផ្សេងៗគ្នា, បើរាប់ដោយសង្ខេប មាន៥ឈ្មោះគឺ ១- ឝៅរសេនី ( សៅរ៉ៈសេនី Çaurasenī ) ប្រាក្រឹតជាសម្ដីរបស់ជនអ្នកនៅក្នុងរដ្ឋ ឝូរសេន ( សូរ៉ៈសេន៉ៈ Çūrasena គឺរដ្ឋ មថូរា Mathūrā ក្នុងសម័យតមក ) ។ ប្រាក្រឹត នេះមានលំនាំស្រដៀងនឹងបាលីដោយអន្លើៗដែរ ប៉ុន្តែច្រើនបំប្លែងអក្សរ អឃោសៈ ជា ឃោសៈ ដូចជាបាលីថា បតិត “ដែលធ្លាក់ឬជ្រុះហើយ” បំប្លែងជា បទិទ; យថា “យ៉ាងណា” ជា យធា ជាដើម ។ ២- មហារាឞ្ត្រី ( មហារាស្ត្រី Mahārāstri ភាសាអ្នក មហារាស្ត្រ ទក្ខិណាបថ ភាគខាងលិច គឺរដ្ឋ ឌេក្ក័ន ខាងលិច Dekkan Occidental ) ជាប្រាក្រឹតបំប្លែងអក្សរឃ្លាតពីសំស្ក្រឹតដោយច្រើន ដូចជា ឧទក “ទឹក” បំប្លែងជា ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី ( Māgadhī ) ប្រាក្រឹតរបស់ជនអ្នក មគធរដ្ឋ គឺរដ្ឋ ពិហារ ( Bihār ) សម័យបច្ចុប្បន្ន, បំប្លែងអក្សរខុសពីសំស្ក្រឹតនិងបាលីដោយច្រើនដូចជា សំ. បុត្រស្យ “នៃកូនឬដល់កូន” បំប្លែងជា បុត្តឝ្ឝ ( Puttaçça ); រាជានស៑ ( រាជាន័ស ) “ស្ដេចទាំងឡាយ” ជា លាអាណោ ( Lā-āṇo ); រញ្ញា ( បា. ) “ដែលស្ដេច” ជា លាជិន ( Lājina ); អត្តនា ( បា. ) “ដោយខ្លួនឯង” ជាអតន ( Atana ); ជាយតេ “កើត, ប្រសូត” ជា យាយតេ ( Yāyate ) ជាដើម ។ ៤- អភ្រំឝ ( អ័ប-ភ្រ័ម-សៈ Abhraṃça ) ជាប្រាក្រឹតរាយរងទន់ខ្សោយកើតមានក្នុងបច្ឆាសម័យ ជាសម្ដីផ្សែផ្សំរបស់អ្នកចុងកាត់មាត់ញក ផ្សាយចូលមកខ្លះ ក្នុងរដ្ឋនានាក្នុងប្រទេសឥណ្ឌា មិនពេញលក្ខណៈជាភាសាប្រាក្រឹតទេ ។ ៥- បៃឝាចី ( ប៉ៃសាចី Paiçācī ) ប្រាក្រឹតជាសម្ដីបិសាច គឺសម្ដីខ្មោច, ច្រើនបំប្លែងអក្សរ ឃោសៈ ជា អឃោសៈ ( ជាសម្ដីអ្នករបាំ ) ដូចជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា កុរុ ជាដើម ។ ភាសាខ្មែរយើងមិនមានឈ្មោះថាមាន ប្រាក្រឹត ដូចឥណ្ឌាទេ ប៉ុន្តែបើនិយាយដោយការធៀបប្រដូចទៅនឹងឥណ្ឌា ក៏មានការបំប្លែងសំស្ត្រឹតនិងបាលី ឲ្យឃ្លាតចាកប្រភពដើមក្រែលដែរ ដូចជា នគរ បំប្លែងជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ ( ជំរាច ); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ ( សែន ) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទអារក្ស ឬ សម្ដីមេមត់ ក៏គួរហៅថា បៃសាចី បានដែរ, ប៉ុន្តែយើងនឹងនិយាយឲ្យពេញមាត់ថាខ្មែរមាន ប្រាក្រឹត ដូចឥណ្ឌាខ្លះដែរក៏ពុំកើត ពីព្រោះ ប្រាក្រឹត នោះមានឈ្មោះចំពោះតែក្នុងជម្ពូទ្វីបគឺឥណ្ឌាឯណោះយូរអង្វែងណាស់ហើយ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)