Posted on Leave a comment

តើពាក្យ «ប្រាជ្ញ» មានន័យដូចម្ដេច ?


ប្រាជ្ញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកមានប្រាជ្ញា, អ្នកចេះ, អ្នកឈ្លាសវៃ; ការចេះដឹង, ការឈ្លាសវៃ : អ្នកប្រាជ្ញ, គួរស្ដាប់ប្រាជ្ញប្រដៅ; មនុស្សមានប្រាជ្ញ, បញ្ចេញប្រាជ្ញ ។ ប្រាជ្ញមានមារយាទ គឺអ្នកប្រាជ្ញដែលប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌សម្រាប់អ្នកប្រាជ្ញ ។ ប្រាជ្ញឥតមារយាទ គឺអ្នកដែលមានឋានៈជាអ្នកប្រាជ្ញ ប៉ុន្តែមានឫកពាមារយាទខ្ជីខ្ជាពុំសមដល់ឋានៈជាអ្នកប្រាជ្ញ ។ ព. កា. ព្រះរាជសម្ភារថា : អសារមានបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ។ ( ម. ព. ពិសី ផង ) ។ ប្រាជ្ញព្រោក ឬ ព្រោកប្រាជ្ញ កិ. និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះ មិនចេះអស់មិនចេះហើយឲ្យគេស្ដាប់ ។ ប្រាជ្ញក្នុង ឬ ប្រាជ្ញគំនិត គុ. ដែលមានចំណេះច្រើន ព្រមទាំងគំនិតក៏ពូកែ ប៉ុន្តែមិនសូវប្រសប់និយាយឲ្យគេស្ដាប់ ។ ប្រាជ្ញសម្ដី គុ. ដែលប៉ិនប្រសប់ខាងការនិយាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ; បា. បញ្ញ, បញ្ញវន្ដុ ) ដែលមានប្រាជ្ញា, មានចំណេះ, ឈ្លាស ។
ឧទាហរណ៍៖ មនុស្ស​ប្រាជ្ញ គំនិត​ប្រាជ្ញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply