Posted on Leave a comment

តើពាក្យ «ប្រារព្ធ» មានន័យដូចម្ដេច ?


ប្រារព្ធ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. < ប្រ + អា + រព្ធ; បា. អា + រព្ភ ) តាំងផ្ដើម, ផ្ដួចផ្ដើម, ផ្គងជាមុន; និយាយតំណាលអំពីរឿងដើម; ប្រុងប្រៀប, រៀបរប; ចំពោះ, សំដៅត្រង់; នឹកដើម, គិតដល់, ភ្នកនឹកដល់ ។
ឧទាហរណ៍៖ ប្រារព្ធការងារ; ប្រារព្ធពីរឿងកម្សត់កម្រនឹងគ្នាមកអំពីដើម; ប្រារព្ធដល់បុត្រភរិយា; បញ្ញត្តិនេះជាសាធារណៈឥតប្រារព្ធឈ្មោះណាមួយដោយដាច់ខាតទេ។ ល ។

                      រ. ស. ទ្រង់ព្រះប្រារព្ធ ទ្រង់មានព្រះតម្រាស់ផ្ដើមឡើង, ទ្រង់ភ្នកដល់, ទ្រង់មានព្រះតម្រាស់ចំពោះ . . . , ទ្រង់ធ្វើ ។
ឧទាហរណ៍៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រារព្ធទៀនជ័យ គឺទ្រង់អុជទៀនជ័យនៅថ្ងៃផ្ដើមចូលព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាឬព្រះរាជពិធីត្រស្តិសង្ក្រាន្ដ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply