ប្រាស
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃ្លាតចេញ, ព្រាត់ចេញ, ចាកចេញ ។ ប្រាសចាក ( អ. ថ. ប្រាស-ចាក ឬ ប្រាសៈចាក ) ឃ្លាតចាក, ផុតចាក, គ្មាន, ឥត ។
ឧទាហរណ៍៖ ចិត្តប្រាសចាកមន្ទិល, មនុស្សប្រាសចាកទោស ។
ប្រាសនិរាស ប្រាសឃ្លាតចេញឆ្ងាយអស់មានសង្ឃឹមថានឹងបានឃើញឬបានចួបទៀត ( ម. ព. និរាស ផង ) ។ ប្រាសព្រាត់ ឬ ព្រាត់ប្រាស ព្រាត់ឃ្លាតចាកបុគ្គលជាទីស្រឡាញ់លែងឃើញគ្នា ។ ( ព. កា ) : បំណាច់នឹងប្រាសព្រាត់ គួរហាមាត់ផ្ដាំមួយម៉ាត់ ហេតុម្ដេចក៏ទៅបាត់ ស្ងាត់ដំណឹងឈឹងសូន្យសោះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖