Posted on Leave a comment

តើពាក្យ «ប្រិមប្រិយ» មានន័យដូចម្ដេច ?


ប្រិមប្រិយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រេមន៑ ន. “មនុស្សឬអ្វីៗដែលជាទីស្រឡាញ់” + ប្រិយ គុ. “ដែលគួរឲ្យស្រឡាញ់, ដែលជាទីស្រឡាញ់”; បា. បេម + បិយ សេចក្ដីដូច សំ. ដែរ) ដែលស្រស់ប៉ប្រៃគួរឲ្យស្រឡាញ់, ដែលគួរឲ្យស្រឡាញ់ក្រៃពេក (ច្រើនប្រើ ប្រិមប្រិយ ជាង) : មុខមាត់ប្រិមប្រិយ (ច្រើនប្រើចំពោះតែមុខមាត់); ប៉ុន្តែខាងកាព្យ អាចប្រើលាយចម្រុះគ្នាបានទាំងពីរ ដូចជា មើលមាត់ក៏ប្រិមប្រិយ ហាមាត់ស្ដីឥតទាស់ឆ្គង មើលមុខស្រស់បំព្រង ទាំងដងខ្លួនក៏ប្រេមប្រិយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply