Posted on Leave a comment

តើពាក្យ «ប្រីជា» មានន័យដូចម្ដេច ?


ប្រីជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បរិជ្ញា; បា. បរិញ្ញា ) ប្រាជ្ញា; ការកំណត់ដឹង, សេចក្ដីដឹងច្បាស់លាស់, ការយល់ជាក់ ។ ប្រីជាញាណ ប្រីជានិងញាណ ឬញាណដែលអាស្រ័យនឹងប្រីជា, សេចក្ដីដឹងព្រោះប្រីជា; ( រ. ស. ) : ព្រះប្រីជា ឬ ព្រះប្រីជាញាណ ។ សម្រាប់ប្រើជាឋានន្តរនៃមន្ដ្រីខាង ក្រុមរាជបណ្ឌិតក្នុងកម្ពុជរដ្ឋតាំងពីបុរាណសម័យរហូតមកជា : ព្រះជំនិតប្រីជា; ឧកញ៉ាសុត្តន្តប្រីជា, ឧកញ៉ាសុធម្មប្រីជា ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply