ប្រើ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្គាប់ បង្គាប់ឲ្យធ្វើតាម; ប្រកបកិច្ចតាមត្រូវការ; ចាយវាយ ធ្វើឲ្យជួយកម្លាំង
ឧទាហរណ៍៖ ប្រើមនុស្សឲ្យទៅយកទូក; ប្រើមនុស្សឲ្យធ្វើការ; ប្រើសំពត់អាវ ប្រើពាក្យមិនសម; ប្រាក់តិចពេកប្រើការមិនគ្រាន់; ប្រើគោប្រើក្របី។
កាព្យព្រះរាជសម្ភារថា ។
ឧទាហរណ៍៖ ប្រើថ្លឹងឲ្យស្មើ ទោះបីនឹងប្រើ ប្រើអ្នកចេះក្ដី កុំយកពាក្យស្លោក ផ្ទឹមនឹងគម្ពីរ៍ កុំយកពាក្យជី ផ្ទឹមនឹងពាក្យពាល។ ប្រើទំលែងខ្ពស់ (ព. ប្រ.) មើលក្នុងកាព្យ មេជី។ ប្រើប្រាស់ ប្រើទាំងសព្វទាំងគ្រប់ ប្រើតាមតែប្រទះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖