ប្រោស
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អនុគ្រោះ រាប់អានដោយមេត្តាប្រណី ស្រោចស្រង់ :ព្រះពុទ្ធទ្រង់ប្រោសសត្វ ស្ដេចទ្រង់ប្រោសព្រះរាជទានរង្វាន់។ ប្រោសប្រាណ ប្រោសឲ្យមានជីវិត; ប្រោសដោយមេត្តាប្រណី, រាប់អានខ្លាំង (ច្រើនប្រើជា រ. ស.)។ ប្រោសសត្វ !ពាក្យសម្រាប់គ្រហស្ថស្រែកនិមន្តភិក្ខុសាមណេរដែលកំពុងដើរបិណ្ឌបាត ឲ្យឈប់រង់ចាំទទួលចង្ហាន់ : លោកម្ចាស់ និមន្តប្រោសសត្វសិន ! ឬថា ទានប្រោសសត្វសិន ! ។ សូមទ្រង់ព្រះមេត្តាប្រោស ពាក្យអាលបនៈពោលក្រើនជាមុន សម្រាប់ជនទាំងពួង និយាយក្រាបបង្គំទូលផ្ទាល់ចំពោះព្រះភក្រ្តក្សត្រិយ៍ទ្រង់រាជ្យ។ សូមទ្រង់មេត្តាប្រោស សម្រាប់ប្រជាពលរដ្ឋ និយាយពិតទូលព្រះរាជវង្សានុវង្ស។ សូមទានមេត្តាប្រោស សម្រាប់មន្ត្រីស័ក្តិតូច ឬប្រជាពលរដ្ឋនិយាយជម្រាបមន្ត្រីស័ក្តិធំទីរដ្ឋមន្ត្រី។ ទានប្រោស សម្រាប់ប្រជាជន និយាយជម្រាបមន្រ្តីស័ក្តិធំក្រៅពីរដ្ឋមន្ត្រី។ល។ បំបរបង់ក៏ហៅថា ប្រោស ដែរ : ប្រោសមនុស្សទោស គឺបំបរបង់មនុស្សទោសឲ្យទៅក្នុងទីណាមួយដាច់សង្វែង យ៉ាងដូចកោះក្នុងសមុទ្រជាដើម។ យកឆ្មាទៅប្រោស យកឆ្មាទៅលែងបំបរបង់ចោល : យកឆ្មាទៅប្រោស កុំយកឆ្កែទៅជាមួយផង…។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖