ប្រ៊ក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងភ្លេងខ្សែមួយប្រភេទមានខ្សែតែមួយ។ ឆាកប្រ៊័កធ្វើពីឫស្សីដូចម៉ិម តួស្រដៀងម៉ិម របៀបកូតក៏ដូចគ្នា តែអំបោះចងផ្នែកខាងក្រោមបន្លាយមកមាត់ដោយចោះរន្ធស៊កអំបោះតាមសាច់ស្បែកក្របីដេលគេចិតរាងមូលដូចប្រាក់កាស និងខាត់ឱ្យស្តើងដូចក្រដាសសៀវភៅក្រាស់។ ជនជាតិភាគតិចចារាយ ខេត្តរតនគិរី ចាត់ទុកប្រ៊័កជាមរតកមួយរបស់ខ្លួន។ គេស្តាប់សូរតន្ត្រីនេះតាមបំពង់ពាសមុខមានចោះមុខស៊កកន្លាស់ឫស្សីតូចមួយចងអំបោះបន្លាយទៅភ្ជាប់តួរបស់ប្រ៊័កក្រោមកន្លែងកូត។ សូរតន្ត្រីនេះរត់តាមខ្សែចូលទៅក្នុងបំពង់ស្តាប់។ បំពង់ស្តាប់នោះ គេយកឃ្លោកទុំមកធ្វើ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖