Posted on Leave a comment

តើពាក្យ «ផលផ្ទះកញ្ចក់» មានន័យដូចម្ដេច ?


ផលផ្ទះកញ្ចក់


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា បាតុភូតនៃកំណើនសីតុណ្ហភាពខ្យល់នៅក្នុងលំហបិទជិតដោយកញ្ចក់ ឬកៅស៊ូប្លាស្ទិកថ្លា ដែលអនុញ្ញាតឲ្យរំភាយរស្មីព្រះអាទិត្យឆ្លងកាត់ចូល តែមិនអាចឲ្យរំភាយរស្មីដែលមានជំហានរលកវែង ឆ្លងកាត់ចេញវិញបាន ពាក្យនេះត្រូវបានយកមកប្រើ ដើម្បីសម្គាល់បាតុភូតស្រដៀងគ្នានេះ ដែលកើតមាននៅក្នុង បរិយាកាស ផែនដី។ អ្នកប្រាជ្ញភាគច្រើនអះអាងថា កំណើនកម្ដៅគួរឲ្យកត់សម្គាល់ចាប់ពីដើមសតវត្សរ៏នេះ បណ្ដាលមកពីកំណើននៃ ឧស្ម័នកាបូនិក ឧស្ម័នក្លរ៉ភ្លុយអរ៉ូកាបួ មេតាន ឌីអាសូតម៉ូណូអុកស៊ីត។ល។ ដែលប្រៀបដូចផ្ទះកញ្ចក់ មានប្រភពពីសកម្មភាពមនុស្ស ពិសេសពីការដុត ឥន្ធនៈហ្វស៊ីល។ នៅពេលដែលស្រទាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសកើនលើសពីកម្រិតធម្មជាតិ កម្ដៅដែលចាំងខ្ទាតមកផែនដីទៅ ពុំអាចចេញទៅក្នុងបរិយាកាសស្រទាប់លើបាន ហើយចាំងខ្ទាតមកផែនដីវិញ ដែលជាមូលហេតុនៃកំណើនសីតុណ្ហភាពខ្យល់នៅក្នុងបរិយាកាសស្រទាប់ក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply