Posted on Leave a comment

តើពាក្យ «ផលិតកម្ម» មានន័យដូចម្ដេច ?


ផលិតកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ផលិត + កម្ម ) ការបង្កើតផល, ការធ្វើឲ្យបានផល, ការបង្ហាញឬបញ្ចេញផលឲ្យឃើញជាក់ស្ដែង, អំពើដែលនាំឲ្យបានសម្រេចផល ( បារ. Production ) ។
ការបង្កើតផល ផលដែលបង្កើតបាន ការចេញផ្សាយ ការបង្ហាញឱ្យមើល ជូនជាពស្តុតាង ។

👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រាល់ប្រតិបត្តិការរួមមាន៖ ការចិញ្ចឹមសត្វ ការយកទឹកដោះសត្វ ការប្រមូលផលដំណាំ ការបេះផ្លែឈើ ការនេសាទ សត្តឃាត ការផលិត ការកែច្នៃនិងការវេចខ្ចប់ផលិតផលទំនិញ រួមទាំងការស្តុកទុកក្នុងរយៈពេលផលិត និងការបំពេញសេវា មុនដំណើរការពាណិជ្ជកម្មលើកដំបូង។ ២. វិធីសាស្ត្រនៃការធ្វើឱ្យបានជាទំនិញ ដែលរួមមាន ការដាំដុះ ការជីករ៉ែ ការច្រូតកាត់ ការចិញ្ចឹម ការបង្កាត់ពូជ ការចម្រាញ់ចេញ ការប្រមូលផល ការចាប់ ការនេសាទ ការដាក់អន្ទាក់ ការបរបាញ់ ការផលិត ការកែច្នៃ ឬការដំឡើងទំនិញ។ ៣. វិធីសាស្ត្រក្នុងការទទួលបានទំនិញ រួមទាំងការដាំដុះ ជីករ៉ែ ច្រូតកាត់ ចិញ្ចឹម បង្កាត់ពូជ ចម្រាញ់ចេញ ប្រមូលផ្តុំ ប្រមូល ចាប់ នេសាទ លម្អ បរបាញ់ ផលិត សង្វាក់ផលិតកម្ម ឬដំឡើងទំនិញ។ ៤. វិធីសាស្ត្រនៃការទទួលបានទំនិញ រួមទាំងការដាំដុះ ពីរ៉ែ ការច្រូតកាត់ ការធំធាត់ ការបន្តពូជ ការទាញយក ការប្រមូលផល ការប្រមូលផ្តុំ ការចាប់ ការនេសាទ ការដាក់អន្ទាក់ ការប្រមាញ់ ការផលិត កម្មន្តសាលកម្ម ការកែច្នៃ ឬការផ្សំផ្គុំទំនិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply